ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!»»»អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​»»»សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​»»»ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​»»»សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ
0

រកឃើញ ២ គម្រោងទៀតហើយដែលមានភាពមិនប្រក្រតីនៅក្នុងសាលាសង្កាត់បាលហាល…

រកឃើញ ២ គម្រោងទៀតហើយដែលមានភាពមិនប្រក្រតីនៅក្នុងសាលាសង្កាត់បាលហាល…

(ខេត្តព្រះវិហារ)៖ការដេញថ្លៃលើគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ.សង្កាត់ ត្រូវបានធ្វើឡើងនៅសាលាសង្កាត់បាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ ហាក់ដូចជាមានភាពមិនប្រក្រតីសោះ ដោយតម្លៃប៉ានស្មាននិងតម្លៃដែលក្រុមហ៊ុនបានដេញថ្លៃប្រហាក់ប្រហែលគ្នា ជាពិសេសឃើញថាមានក្រុមហ៊ុនជាច្រើនទៀតដែលមកចូលរួមដាក់ដេញថ្លៃ តែផ្ទុយទៅវិញក្រុមហ៊ុនទាំងអស់នោះបែរជាមិនចូលរួម ហើយបាននិយាយត្រូវរូវគ្នាជាថ្នូរនិងទឹកតែ និងបានរៀបចំ ហែកលុយរបស់ជាតិដែលជាគម្រោងអភិវឌ្ឍន៍ ឃុំ.សង្កាត់ ដែលក្រសួងបានរៀបចំទម្លាក់តាមឃុំ.សង្កាត់ ដើម្បីអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសម្រាប់ឆ្នាំ 2023 នេះ ដើម្បីយកមកហែកចែកគ្នាចាយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។

ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃគម្រោងដេញថ្លៃនៅសាលាឃុំខាងលើនេះដែរ ឃើញថាមានតែ០១ក្រុមហ៊ុនដេញបានចំនួន០២គម្រោង ដែលដេញបានក្នុងតម្លៃទាប ហើយតម្លៃទាំងអស់នោះប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មានតែម្ដងដូចការរៀបចំទុកអញ្ចឹង។

ទី១/សាលាសង្កាត់បាលហាល សាងសង់ផ្លូវបេតុងអាមេប្រវែង៧០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ កម្រាស០,១៥ ម៉ែត្រដាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈចំនួន០២កន្លែងនិងដាក់ស្លាកសញ្ញាគម្រោង១កន្លែង ការថែទាំ៖ រយៈពេល ៦ ខែ មានតម្លៃប៉ាន់ស្មាន៤១,៤៧១,៨៨៥រៀល។
ដែលមានឈ្មោះ ជីវ ប៊ុននី និងក្រុមហ៊ុនឈ្មោះ ជីវ
ប៊ុននី ដេញបានក្នុងតម្លៃទាប ៤០,៩៩៩,០០០រៀល ប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មាន។

ទី២/ សាលាសង្កាត់បា៉លហាល ដដែល សាងសង់ផ្លូវក្រួសក្រហម ប្រវែង៤០០ម៉ែត្រ ទទឹង ៥ ម៉ែត្រនិងសាងសង់ផ្លូវក្រួសក្រហមប្រវែង១៣២ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់ក្រួសក្រហម០,១៥ម៉ែត្រ លូមូលទោលមុខកាត់០,៦០ម៉ែត្រ ប្រវែង ៧ម៉ែត្រចំនួន០១កន្លែង លូមូលទោលមុខកាត់១ម៉ែត្រ ប្រវែង៧ម៉ែត្រ ដាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈចំនួន០២កន្លែង និងដាក់ស្លាកសញ្ញាគម្រោងចំនួន០១កន្លែង ការថែទាំ៖ រយៈពេល ៦ ខែ មានតម្លៃប៉ាន់ស្មាន ៧៨,២០៣,២៤៣រៀល។ ដែលមានឈ្មោះ ជីវ ប៊ុននី និងក្រុមហ៊ុនឈ្មោះ ជីវ ប៊ុននី ដដែលដេញបានក្នុងតម្លៃទាប ៧៧,៥៦៨,០០០រៀល ប្រហាក់ប្រហែលនិងតម្លៃប៉ានស្មាន។

ដោយក្រុមហ៊ុនមួយនេះ ប្រព្រឹត្តអំពើពុករលួយដែលធ្វើអោយមានការខាតបង់ថវិការរបស់ជាតិរាប់សិបលាន ។
ជុំវិញបញ្ហានេះដែរប្រជាពលរដ្ឋជាច្រើន សុំសំណូមពរទៅដល់ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏ដូចជាប្រធានលទ្ធកម្មបច្ចេកទេសខេត្ត សូមពិនិត្យលើឯកសារដេញថ្លៃគម្រោងឃុំ.សង្កាត់ក្រុមហ៊ុនមួយនេះផង មុននឹងចុះកុងត្រាដំណើរជាផ្លូវការ ជាពិសេសគម្រោងដទៃទៀតនៅក្នុងខេត្តព្រះវិហារ សូមឱ្យមានការដេញជាតម្លាភាពនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ផងដែរ ៕ទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម 088 7566655/096 7566655

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com