ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!»»»អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​»»»សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​»»»ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​»»»សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងនូវមនោសញ្ចេតនាសោកសង្រេង ចំពោះ អ្នកធ្លាប់រួមការងារសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព! 

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងនូវមនោសញ្ចេតនាសោកសង្រេង ចំពោះ អ្នកធ្លាប់រួមការងារសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព! 

(ភ្នំពេញ)៖នារសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធសព លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព ក្នុងជន្មា៦៩ឆ្នាំ ដោយរោគាពាធ ក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត កាលនៅមានជីវិត ពុំមែនជាអ្នកធ្វើការក្នុងអង្គភាពជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នោះទេ តែធ្លាប់បានរួមការងារនៅក្នុងគណៈកម្មការបើកច្រកព្រំដែន កម្ពុជា-ថៃ ប៉ោយប៉ែត ជាមួយគ្នា នាសម័យរដ្ឋកម្ពុជា។ ពេលបានដឹងថាលោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ជួបការលំបាកដោយសារជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ ហើយប្រពន្ធដែលកំពុងមើលថែទាំគាត់ ក៏ងងឹតភ្នែក និងមានកូនស្រីម្នាក់ជាស្ត្រីមេម៉ាយ ប្រកបរបរស៊ីឈ្នួលលាងចានតាមហាង និងបោកខោអាវ អោយអ្នកជិតខាង បានប្រាក់បន្តិចបន្តួចទុកសម្រាប់តែមើលថែទាំជំងឺឪពុកម្តាយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានជួយឧបត្ថម្ភអំណោយជាបន្តបន្ទាប់។ នៅពេលទទួលដំណឹងថា លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ទទួលមរណៈភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាននាំយកថវិកាចំនួន ១,៥០០$ (មួយពាន់ ប្រាំរយ ដុល្លារ), អង្ករចំនួន១០ការុង, ភេសជ្ជៈចម្រុះចំនួន ២០កេស ទៅចូលរួមបុណ្យសព និងបានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែ ដល់គ្រួសារសពនូវថវិកា២០ម៉ឺនរៀល រួមជាមួយអង្ករ០២ការ៉ុង ជារៀងរាល់ខែ ព្រមទាំងធានារ៉ាប់រងការចំណាយជូនប្រពន្ធនៃសព ទៅពិនិត្យនិងព្យាបាលភ្នែកផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com