ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!»»»អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​»»»សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​»»»ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​»»»សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ
0

ឈ្មោះ សី និង ឈ្មោះ ថា មានតួនាទីអ្វីបានជាហ៊ានបើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ ហើយសមត្ថកិច្ចក្នុងខេត្តរតនគិរីមិនមានការបង្ក្រាប…

ឈ្មោះ សី និង ឈ្មោះ ថា មានតួនាទីអ្វីបានជាហ៊ានបើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ ហើយសមត្ថកិច្ចក្នុងខេត្តរតនគិរីមិនមានការបង្ក្រាប…

(រតនគិរី)៖ ទីតាំងសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់មួយកន្លែងកំពុងដំណើរការបើកលេងយ៉ាងពេញបន្ទុកជារៀងរាល់ថ្ងៃនៅចំណុចចម្ការស្វាយចន្ទីស្ថិតនៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ដែលគេដឹងថាមានឈ្មោះ សី និងឈ្មោះ ថា ជាអ្នកមើលការខុសត្រូវ ជាពិសេសអ្នកទាំងពីរនាក់នេះមិនដឹងថាមានតួនាទីអ្វីនោះទេបានជាអាជ្ញាធរមានសមត្ថកិច្ច ក្នុងស្រុកអូរជុំ ខេត្តរតនគីរី ដែលពាក់ព័ន្ធគ្មានចំណាត់ការបង្រ្កាបសោះឡើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថាទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងរលូននេះស្ថិតនៅឃុំឯកភាព ស្រុកអូរជុំខេត្តរតនគិរី ។

ជាពិសេសពលរដ្ឋនាំគ្នាឆ្ងល់យ៉ាងខ្លាំង ថាទីតាំងល្បែងខុសច្បាប់ខាងលើនេះ មិនដូចស្រុក.ខេត្ត.ដទៃឡើយ ស្រុក ខេត្ត គេផ្សេងមិនហ៊ានបើកសៃវៀនខ្នាតយក្សអញ្ចឹងទេ។ ព្រាត់បានដាក់កាលសង្ស័យថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុក ខេត្តបើកភ្លើងខៀវឱ្យហើយមើលទៅបានជាបណ្ដែតបណ្តោយអោយទីតាំងល្បែងសុីសងបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ខ្នាតយក្សមួយកន្លែងនេះបើកលេងយ៉ាងរលូនបែបនេះឬមួយម្ចាស់ទីតាំងនេះមានអំណាចធំណាស់ហើយមើលទៅបានជាអាជ្ញារមានសមត្ថកិច្ចពាក់ព័ន្ធនៅឃុំឯកភាព ជាពិសេសអាជ្ញាធរក្នុងស្រុកអូរជុំ មិនហ៊ានធ្វើការបង្ក្រាបឱ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

មហាជននាំគ្នាសង្កេតឃើញទីតាំងវង់ល្បែងបញ្ជល់មាន់និងបៀ អាប៉ោងខុសច្បាប់មួយនេះគេនាំគ្នាចាក់លុយធំៗណាស់ ភ្នាល់ចាក់លុយចាប់ពី.៣.លានរៀលឡើងទៅ គូរខ្លះវិញរាប់ពាន់ដុល្លារ /ក្នុង១គូៗ

ចំណែកអាប៉ោង-វិញភ្នាល់ចាក់លុយ ចាប់ពី៤០-៥០.មុឺនរៀលទៅដល់-៥លាន.រៀលក្នុង១គ្របៗជាពិសេសវង់ល្បែងមួយនេះគេសង្កេតឃើញថាមានអ្នកចាំផ្លូវបិទព័ត៌មាន ហើយអ្នកខ្លះទៀតចាំសម្របសម្រួល។

ពលរដ្ឋរស់នៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀត ព្រោះអំពើចោរឆក់ និងចោរប្លន់ កើតឡើងដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះផងដែរ។

ដូច្នេះហើយពលរដ្ឋបាននាំគ្នាអំពាវនាវដល់ ឯកឧត្តម ញ៉ែម សំអឿនអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជាពិសេស លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី គួរតែចាត់កម្លាំង ចុះត្រួតពិនិត្យទីតាំងសង្វៀនបញ្ជល់មាន់និងបៀ អាប៉ោងខុសច្បាប់មួយកន្លែង ដែលមានទីតាំងដូចខាងលើដែលកំពុងបើកលេងដែលមានឈ្មោះសី និងឈ្មោះ ថា ជាម្ចាស់ទីតាំងគួរមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបអោយខានតែបាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com