ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!»»»អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​»»»សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​»»»ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​»»»សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ
0

ជនរងគ្រោះស្នើសុំឱ្យអាជ្ញាធរជួយស្វែងរកជនល្មើសយកមកផ្ដន្ទាទោសពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញ…

ជនរងគ្រោះស្នើសុំឱ្យអាជ្ញាធរជួយស្វែងរកជនល្មើសយកមកផ្ដន្ទាទោសពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញ…

(ភ្នំពេញ)៖មហាជនជាច្រើនប្រាកដជាបានដឹងហើយតាមរយ:ការផ្សព្វផ្សាយព័ត៌មានកន្លងមកឃើញថាការឆបោកតាមប្រព័ន្ធអនឡាញមានច្រើនករណីតាមរយ:រូបភាពផ្សេងៗគ្នា ដែលនាំឲ្យមានភាពស្មុគស្មាញពិបាកក្នុងស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

ជាក់ស្ដែកជនរងគ្រោះម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យអង្គភាពសារព័ត៌មានយើងឲ្យដឹងថា,កាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ រូបលោកត្រូវបានជនអនាមិកមិនស្គាល់អត្តសញ្ញណបានធ្វើការ Hake(ហេក) ចូលទៅកាន់ប្រព័ន្ធTelegram(តេលេក្រាម)បងប្រុសរបស់លោកឈ្មោះជាភាសាចិនដោយបានផ្ញើសារមកសុំខ្ចីលុយដោយទំនាក់ទំនងជាភាសាចិនយកទៅប្រើប្រាស់ និងបានយកសំឡេងចាស់់ៗរបស់បងប្រុសផ្ញើសារមកនាំឲ្យមានការមានភ័ណ្ឌច្រឡំ ខណ:ដែលរូបលោកកំពុងធ្វើការបើកបរផងនោះពុំបានហៅទូរសព្ទ័បញ្ជាក់ពីមូលហេតុយកទៅប្រើប្រាស់អ្វីឡើយ។

ប្រភពដដែលបន្តទៀតថា,ដំបូងជនអនាមិកបានឲ្យបាញ់ចូលគណនីបងប្រុសរបស់លោកចំនួន1000$(មួយពាន់ដុល្លារ) លុះបន្តិចក្រោយមកបានបង្គាប់រូបលោកឲ្យបាញ់ចូលគណនីអេប៊ីអេលេខ:005 471 959 ដែលមានម្ចាស់គណនីឈ្មោះ នៅ រ៉ូត ដោយគិតថាបងប្រុសប្រញាប់ធ្វើការទូទាត់ប្រើប្រាស់ផងនោះ លោកមិនបានសួរនាំជាគណនីរបស់នរណានោះទេ ដោយរូបលោកបានផ្ទេរប្រាក់ទៅគណនីអេប៊ីអេខាងលើ តាមរយ:កម្មវិធីទូរស័ព្ទដៃ(ABA)ចំនួន19.000$(មួយម៉ឺនប្រាំបួនពាន់ដុល្លារ)មានចំនួន៣លើក ក្នុងពេលដដែលនោះជនអនាមិកបានផ្ញើសារមកខ្ចីបន្ថែមចំនួន30.000$(បីម៉ឺនដុល្លារ) ដែលជាហេតុនាំឲ្យរូបលោកមានការសង្ស័យស្រាប់តែខ្លួនបានហៅទូរស័ព្ទទៅសួរបងប្រុស បានបញ្ជាក់ថាខ្លួនពុំបានដឹងអំពីការខ្ចីលុយអ្វីឡើយ។

បន្តិចក្រោយមករូបលោកបានទៅកាន់សាខាធនាគារ(ABA)ដើម្បីស្នើសុំបង្កកទឹកប្រាក់ដែលបានផ្ទេរ ប៉ុន្តែត្រូវបុគ្គលិកធនាគារបញ្ជាក់ថាគណនីខាងលើបានផ្ទេរប្រាក់ចេញអស់បាត់ទៅហើយ ក្រោយមកទើបដឹងថាជនអនាមិកបានចែកចាយបន្តទៅគណនី(ABA) លេខ:005 472 375 ដែលមានម្ចាស់គណនីឈ្មោះ យឹម ស្រីនួន ។

បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្ដឹងម្ចាស់គណនីខាងលើ និងបក្ខពួកទៅកាន់អាជ្ញាធរមានសមត្ថកិច្ចរួចហើយដែលមានអត្តសញ្ញណគ្រប់គ្រាន់ ប៉ុន្តេនៅតែមិនអាចស្វែករកជនល្មើសមកផ្តន្ទាទោសបាន យ៉ាងណារូបលោកមានការអស់សង្ឃឹមយ៉ាងខ្លាំងលុយក៏បាត់បង់ ជនល្មើសចាប់មិនបានគិតមកត្រឹមពេលនេះមានរយ:ពេលប្រមាណជិត១ឆ្នាំទៅហើយ។

 

មហាជនក៏ដូចជាជនរងគ្រោះមានការងឿងឆ្ងល់ថាករណីឆបោកតាមប្រព័ន្ធអនឡាញជាច្រើនដែលអាជ្ញាធរបានចាត់វិធានរការចាប់បានភ្លាមៗដោយមិនចាំបាច់ចំណាយពេលយូរឡើយ ជាពិសេសឲ្យតែរឿងដែលមានមហាជនប្រតិកម្ម ចុះហេតុអ្វីដូចជាករណីរូបលោកបានដាក់បណ្ដឹងអស់រយ:ពេលយូរហើយនៅតែមិនអាចស្វែងរកជនល្មើសមកផ្តន្ទាទោសបានដោយមានអត្តសញ្ញាណអស់ហើយ។

 

ដោយសារពន្លឺយុត្តិធម៌ហាក់បីនៅវែងឆ្ងាយទើបខ្លួនសម្រេចចិត្តផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មានដើម្បីឲ្យថ្នាក់ដឹកនាំបានដឹង និងស្ថាប័នតុលាការ ជាពិសេសឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាត្រួតពិនិត្យលើសុំរឿងនេះ ចាត់វិធានការស្វែងរកជនល្មើសមកផ្ទន្ទាទោសតាមច្បាប់ផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com