ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!»»»អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​»»»សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​»»»ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​»»»សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ
0

ករណីហិង្សាព្រួតគ្នា៣វៃមួយ!ចុងក្រោយភាគីជនរងគ្រោះក្លាយជាជនសង្ស័យទៅវិញ…

ករណីហិង្សាព្រួតគ្នា៣វៃមួយ!ចុងក្រោយភាគីជនរងគ្រោះក្លាយជាជនសង្ស័យទៅវិញ…

(តាកែវ) ៖គ្រួសារជនរងគ្រោះដែលមានម្តាយវ័យចាស់ជរា និងកូនប្រុសម្នាក់កើតទុក្ខមិនសុខចិត្តក្រោយភាគីជនបង្កបានប្រើប្រាស់អំពើហិង្សាមានគ្នាចំនួន៣នាក់ព្រួតគ្នាវៃមកលើរូបគាត់បណ្ដាលឲ្យរបួសធ្ងន់ហើយមិនទទួលបានយុត្តិធម៌នៅឡើយ ជាពិសេសត្រូវបានជនបង្កប្ដឹងទៅសាលាដំបូងខេត្តតាកែវកោះហៅឱ្យចូលបំភ្លឺក្នុងនាមជាជនសង្ស័យទៅវិញ។

បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ចុះថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា,ភាគីជនបង្កមានគ្នាចំនួន៣នាក់រួមមាន៖ទី១,ឈ្មោះ សុខ ឧត្តម ភេទប្រុស រស់នៅភូមិបាក់ដៃ ឃុំគោកធ្លក  ស្រុកអង្គរបុរី ខេត្តតាកែវ។
ទី២,ឈ្មោះ  ផេង ពិសិដ្ឋ ភេទប្រុស រស់នៅភូមិបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ និងទី៣,ឈ្មោះ ទី ហ៊ី ភេទប្រុស រស់នៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ដែលបានប្រព្រឹត្តអំពើហិង្សាមកលើខ្លួនដែលជាជនរងគ្រោះត្រង់ចំណុចរង្វង់មូលភ្នំដា ស្ថិតនៅឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តកែវ កាលពីថ្ងៃទី២ ខែឆ្នូឆ្នាំ២០២៣កន្លងទៅ ដោយភាគីបង្កមានគ្នាចំនួន០៣នាក់ បានព្រួតគ្នាវៃមកលើជនរងគ្រោះម្នាក់មានរបួសធ្ងន់។
ដើមហេតុបង្កឡើងដោយឈ្មោះ ផេង ពិសិដ្ឋ ហក់មកវៃខ្លួនក្នុងស្ថានភាពស្រវឹងជោគជាំដោយខឹងហៅចូលផឹកជាមួយតែជនរងគ្រោះប្រកែកមិនព្រមផឹក និងបក្ខពួក២នាក់ទៀតសុទ្ធតែជាក្រុមបងធំបងតូចផងដែរនោះ មិនបានចូលមកហាមឃាត់ទេបែរជាមកព្រួតវៃលើរូបគាត់តែម្នាក់ឯង  ស្រាប់តែម្ដាយបានមកដល់ឃើញគេព្រួតវៃកូនបែបនេះបានចុះទៅជួយកូន ក៏ត្រូវភាគីបង្កខាងលើវៃត្រូវម្ដាយសន្លប់ ត្រូវបានអ្នកជិតខាងនាំម្ដាយទៅមន្ទីពេទ្យបង្អែកស្រុក តែពេទ្យមិនហ៊ានមើលទើបបញ្ចូនទៅភ្នំពេញដើម្បីសង្រ្គោះបន្ទាន់។

ប្រភពដដែលបានឲ្យដឹងទៀតថា,ជុំវិញករណីនេះក្រោយកើតហេតុសមត្ថកិច្ចស្រុកអង្គរបូរីបានហៅរូបគាត់និងភាគីជនបង្កខាងលើធ្វើការសួរនាំអង្គហេតុ និងបានសម្របសម្រួលគ្នាបញ្ចប់រឿងតែភាគីបង្គមិនព្រមសងសំណង់ជំងឺចិត្តអ្វីឡើយដោយគ្រាន់តែបញ្ចប់រឿងទាំងសងខាងតែប៉ុណ្ណោះ   ផ្ទុយទៅវិញពេលកំពុងដោះស្រាយអ្វីដែលកាន់តែអស់សង្ឃឹមនោះគឺសមត្ថកិច្ចហាក់បីមានចេតនាលម្អៀងទៅគាគីបង្កទាំងស្រុង ជាពិសេសមានការអន្តរាគមន៍ពីសមត្ថកិច្ចថ្នាក់ខេត្ត រហូតសង្ស័យជាខ្សែខាងភាគីជនបង្កដែលចាំឈរកាងនឹងអន្តរាគមន៍នៅពីក្រោយលើសំណុំរឿងនេះ តើសមត្ថកិច្ចនោះជានរណា? មានឈ្មោះ តួនាទីអ្វីដែរបានជាជ្រៀតចូលមកអន្តរាគមន៍លើរឿងនេះ?ដោយសារជនរងគ្រោះទទួលនូវភាពអយុត្តិធម៌បែបនេះទើបភាគីជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឲ្យជួយរកយុត្តិធម៌។

សូមរំលឹកដែរថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍កាលពីខែធ្នូ ឆ្នាំពី២០២៣ហើយថា”ខ្នងរបស់បងប្អូន នាយករដ្ឋមន្រ្តីគឺខ្ញុំ ឲ្យតែអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ”

សូមបញ្ជាក់ជូនថា,ក្រោយពីបានដាក់ពាក្យបណ្ដឹងរួចហើយលុះដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ភាគីជនរងគ្រោះទទួលបានដីកាកោះហៅរបស់ព្រះរាជអាជ្ញារង ខៀវ ពណ្ណរាយ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះជាម្ដាយចូលឆ្លើយបំភ្លឺក្នុងឋាន:ដើមបណ្ដឹង និងកូនចូលឆ្លើយបំភ្លឺ
ក្នុងឋាន:ជាជនសង្ស័យទៅវិញ តម្រូវឲ្យចូលបំភ្លឺនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៣រសៀលនៅអយ្យការអមសាលាដំបូងខេត្តតាកែវ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ:១៣៨៤ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ រងបណ្ដឹងពីភាគីបង្កទៅវិញ។

ចំពោះករណីនេះអង្គភាពយើងខ្ញុំពុំមានលេខទំនាក់ទំនងភាគីជនបង្កដើម្បីសម្ភាសន៍សួរនាំដូចអ្វីដែលភាគីរងគ្រោះបានលើកឡើងនោះទេដោយសារពុំមានលេខទំនាក់ទំនង ហើយអង្គភាពយើងខ្ញុំរងចាំការឆ្លើយតបបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។

ទោះបីយ៉ាងណាក្នុងសំណុំរឿងនេះភាគីជនរងគ្រោះម្ដាយនិងកូន ស្នើសុំថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ ជាពិសេសឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ព្រមទាំងគណ:កម្មការយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនៃក្រសួងយុត្តិធម៌មេត្តាជួយពិនិត្យមើលរឿងនេះផង និងរងចាំមើលថាតើសាលាដំបូងខេត្តតាកែវសម្រេចយ៉ាងណាចំពោះរឿងនេះករណី០៣ វៃមួយ និងជាក្រុមបងធំហើយ ថែមទាំងនាំគ្នាមកប្ដឹងជនរងគ្រោះថែមទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com