ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!»»»អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​»»»សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​»»»ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​»»»សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ
0

លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ…

លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ…

(តាកែវ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមដោយ លោក អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក អភិបាលក្រុង ស្រុកទាំង១០ លោកមេបញ្ជាការមូលដ្ឋានក្រុង ស្រុកទាំង១០ និងលោកអធិការនគរបាលក្រុង ស្រុកទាំង១០ ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធចូលរួមផងដែរ។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានធ្វើការណែនាំដល់ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក លោកអធិការនគបាលក្រុង ស្រុក និងលោកមេបញ្ជាការមូលដ្ឋានក្រុង ស្រុកទាំងអស់ ត្រូវបន្តចុះអនុវត្តជាប្រចាំនូវការប៉ុស្ដិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ វាស់ជាតិអាលកុល និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅភូមិសាស្រ្តនានាក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដែលវាផ្នែកមួយដ៏មានសារសំខាន់បំផុត ក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងជួយទប់ស្កាត់រាល់បទល្មើសផ្សេងៗ បានទាន់ពេលវេលា។

បន្ថែមពីនេះទៀតដែរ លោក អភិបាលខេត្ត ក៏បន្តធ្វើការណែនាំដល់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះពិនិត្យបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង ដើម្បីចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលរកឃើញថាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬស្របតាមការណែនាំផ្សេងៗ របស់ថ្នាក់ដឹកនាំ ជាពិសេសបង្កអោយមានផលប៉ះពាល់ដល់សេចក្ដីសុខសាន្តរបស់ពលរដ្ឋនៅមូលដ្ឋាន។

លោក អ៊ូច ភា អភិបាលខេត្ត បានក្រើនរំលឹកដល់ មន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹកខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវបន្តធ្វើការតាមដានដំណាំស្រូវ ដំណាំកសិកម្ម របស់បងប្អូនប្រជាកសិករ ដែលកំពុងជួបប្រទះការខ្វះខាតទឹក នៅតំបន់មួយចំនួន ដោយត្រូវប្រើប្រាស់គ្រប់មធ្យោបាយ ធ្វើយ៉ាងណាត្រូវនាំទឹកទៅដល់ក្នុងប្រឡាយទឹកមេសំខាន់ៗ នៅជិតដំណាំកសិកម្មរបស់បងប្អូនប្រជាកសិករ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com