ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​!»»»អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​»»»សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​»»»ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​»»»សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​»»»​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​»»»ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈសព្វព្រះហឫទ័យស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រារព្ធពិធី"រុក្ខទិវា"លើកទី ២៩»»»ពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីក្នុងការបើកការដ្ឋានសាងសង់ ព្រែកជីក " ហ្វូណនតេជោ " នៅទីបរិវេណភ្នំដា...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថាអភិបាលខេត្តថ្មី មន្ត្រី និងពលរដ្ឋក្នុងខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ទាញវិនិយោគ និងទេសចរណ៍ កាន់តែច្រើនថែមទៀត...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់គោលការណ៍គន្លឹះ និងណែនាំដល់អភិបាលខេត្តកំពង់ស្ពឺថ្មី ដាច់ខាតកុំឱ្យមានការផ្សព្វផ្សាយល្បែងសុីសងតាមទីសាធារណៈ
0

ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ …

ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ …

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាលាប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង នៃក្រុមហ៊ុន ប៊ែលធី គ្រុប ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. សាខា ក.ប.ប. និងមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ លោក អ្នកគ្រូ អាជីករលក់ដូរ សិស្សានុសិស្សពីបណ្តាសាខាប៊ែលធីទាំង ២៦សាខា ដោយផ្ទាល់និងតាមអនឡាញ ចំនួនជិត ៤,០០០នាក់។

 

ឯកឧត្តម ផាន អូន បានថ្លែងក្នុងពិធីផ្សព្វផ្សាយនេះថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការផ្ស្វព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស ដែលទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិនាពេលខាងមុខ ដែលជាកិច្ចការសំខាន់និងចាំបាច់បំផុត អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអំពី «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ នៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន ជាច្រើននៅគ្រប់រាជធានី ខេត្ត។

 

តួយ៉ាង ក្នុងឱកាសព្រឹកនេះ ដោយមានការសំណូមពរពីថ្នាក់ដឹកនាំរបស់សាលាប៊ែលធីអន្តរជាតិ ក្នុងរៀបចំកម្មវិធីបង្កើនចំណេះដឹងទូទៅ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដល់ លោកគ្រូ អ្នកគ្រូ អាជីវករ សិស្សានុសិស្ស ដែលបានចូលរួមដោយផ្ទាល់និងតាមអនឡាញ ចំនួនជិត ៤០០០នាក់ ដើម្បីទទួលបានចំណេះដឹងលើសុវត្ថិភាពម្ហូបអាហារ ក្នុងការជ្រើសរើសម្ហូបអាហារដែលមានគុណភាព និងសុវត្ថិភាព ការស្វែងយល់ពីផលិតផល និងម្ហូបអាហារហាឡាលកម្ពុជា ដែលស្របតាមបញ្ញត្តិសាសនាឥស្លាម និងជាផលិតផលដែលមានគុណភាព ទទួលបានត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីបច្ចេទេស មុននឹងទទួលស្លាកសញ្ញាហាឡាលយកទៅប្រើប្រាស់ ការស្វែងយល់ពីសិទ្ធិរបស់អ្នកប្រើប្រាស់ និងការទទួលបានការការពារនៅពេលដែលត្រូវបានគេបំពានសិទ្ធិ និង ចុងក្រោយគឺការស្វែងយល់ពីកម្មវិធីនៅលើទូរសព្ទដៃ របស់អគ្គនាយកដ្ឋាន ក.ប.ប. «CCF Complaint App» ដែលជាយន្តការសម្រួល ដល់អ្នកប្រើប្រាស់សម្រាប់ធ្វើបណ្តឹងតាមរយៈប្រព័ន្ធឌីជីថល ពីបទល្មើសដែលស្ថិតនៅក្រោមតួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋានក.ប.ប.។

 

ជាមួយគ្នានេះដែរ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង របស់ក្រុមហ៊ុន ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ប៊ែលធីអន្តរជាតិ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពអនុវត្តតាមនូវអ្វីដែលច្បាប់បានតម្រូវ ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធានាបានថាសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ទទួលបាននូវការការពារ មានសុខភាពល្អ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងកាជំរុញនិងរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិកម្ពុជាឲ្យកាន់តែរីកចំរើន។

 

កម្មវិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជនដែលជាអាជីវករ ប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ដែលជាធនធានមនុស្សប្រកបថាមពលសម្រាប់ប្រទេសជាតិ បានយល់ច្បាស់អំពីលក្ខខណ្ឌតម្រូវ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលអ្នកប្រើប្រាស់ត្រូវទទួលបាន សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការជ្រើសរើសម្ហូបអាហារនិងផលិតផលហាឡាល ការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com