ទាន់ហេតុការណ៍
អ្នកសារព័ត៌មានប្រមាណ៣០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលយកព័ត៌មានក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ »»»រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល...»»»នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល»»»នាព្រឹកថ្ងៃអង្គារ ទី១២ មីនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ និងក្រុមជំនាញដែលកំពុងបម្រេីការនៃការសាងសង់»»»ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំណាយកសាងជិត ៦០ម៉ឺនដុល្លារ»»»លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសតែងតាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត»»»ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ ...»»»លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ...
0

រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល…

រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល…

(ខេត្តកណ្តាល)៖ប្រជាពលរដ្ឋរស់នៅឃុំពុកឫស្សីបានឲ្យដឹងថា រណ្តៅដីខ្នាតយក្ស ជ្រៅដល់ក្បាលប្រេត របស់លោកអ៊ុក រដ្ឋា ស្ថិតនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាលសង្ស័យគ្មានច្បាប់ទម្លាប់ហើយជាពិសេសគឺកំពុងបង្កហានិភ័យយ៉ាងខ្លាំង ដល់ការរស់ នៅរបស់ប្រជាពលរដ្ឋ។ នេះជាអ្វី ដែលកំពុងកើតមាន ឡើងដល់រំខានដល់ជីវភាពរស់នៅរបស់សហគមន៍ ក្នុងឃុំពុកឬស្សី ដែលអាជ្ញាធរមូលដ្ឋានហាក់ដូចជាខ្លាចអំណាចរបស់លោកអ៊ុករដ្ឋាម្ចាស់រំដៅដីនេះខ្លាំង។

បើតាមលោកប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា ម្ចាស់រណ្ដៅដីនេះបានសុំច្បាប់ដល់ក្រសួងរ៉ែនិងថាមពលដែលសមត្ថកិច្ចថ្នាក់ខេត្តមិនបានពាក់ព័ន្ធនោះឡើយ។ យ៉ាងណាក៏ដោយ លោកមិនបានបង្ហាញច្បាប់ទម្លាប់រណ្ដៅដីខាងលើនេះ ឲ្យអ្នកកាសែតបានឃើញនោះទេ។ លោកនិយាយថា គេសុំច្បាប់ដល់ក្រសួង។ ត្រង់ចំណុចអ្នកសារព័ត៌មានសុំមើលឯកសារ លោកប្រធានមន្ទីរ៉ែនិងថាមពលខេត្តកណ្ដាល បានរុញឲ្យអ្នកសារព័ត៌មាន ទំនាក់ទំនងផ្ទាល់ជាមួយនឹងម្ចាស់អាជីវកម្មដោយផ្ទាល់ទៅ។

គូបញ្ជាក់ដែរថា កាលពីឆ្នាំមុនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសពិន័យរណ្ដៅដីលោកអ៊ុក រដ្ឋា ក្នុងតម្លៃទឹកប្រាក់រហូតដល់៣ លានដុល្លារ។ ករណីនេះបានចោទជាសំណួរថា តើអាចបានដែរឬទេ? ឈ្មោះ អ៊ុក រដ្ឋា ពិតជាបានធ្វើឲ្យមហន្តរាយតាមរយៈការជីករណ្ដៅដីខុសបច្ចេកទេសស្ថិតឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលនោះមែន ប៉ុន្តែប្រភពឱ្យដឹងថា លោកមានខ្នងបង្អែករឹងមាំខ្លាំងដែលមិនអាចនរណាធ្វើអ្វីបានតាម ចិត្តនោះឡើយ។ យ៉ាងណាក៏ដោយ គេរង់ចាំមើលថា តើក្រសួងសេដ្ឋកិច្ចខ្លាំងឬក៏លោកអ៊ុក រដ្ឋា ខ្លាំង?

 

តាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះបានអត់ដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតផាកពិន័យរណ្តៅដីល្មើសច្បាប់ធំមួយក្នុងស្រុកខ្សាច់កណ្តាល ដែលគេស្គាល់ម្ចាស់អាជីវកម្មឈ្មោះ អ៊ុក រដ្ឋា ជាទឹកប្រាក់ចំនួន៣លានដុល្លារ។

 

ការពិន័យនេះ ក្រោយពីរណ្ដៅដីរបស់ឈ្មោះ អ៊ុក រដ្ឋា មិនបានបំពេញកាតព្វកិច្ចបង់ពន្ធចំណូលជូនរដ្ឋ ក្នុងការធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយអាជ្ញាបណ្ណធនធានរ៉ែផុតសុពលភាព ស្ថិតក្នុងភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

 

ក្រសួងសេដ្ឋកិច្ច ទុកពេលឲ្យ៣០ថ្ងៃ ហើយបើមានការយឺតយ៉ាវត្រូវរងការពិន័យ២ភាគរយ នៃទឹកប្រាក់ដែលជំពាក់ជារៀងរាល់ខែ ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាម នឹងត្រូវបង្កកគណនីក្រុមហ៊ុននៅគ្រប់ធនាគារទាំងអស់ ហាមឃាត់ការនាំចេញនាំចូល បង្កការផ្ទេរកម្មសិទ្ធិ ការធ្វើអំណោយ ផ្ទេរមរតក ហាមឃាត់ការចូលរួមដេញថ្លៃ ផ្អាកការផ្តល់ការអនុញ្ញាតវិនិយោគ ផ្អាកការសាងសង់ ហើយវិធីចុងក្រោយ គឺប្តឹងទៅតុលាការ។

 

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្រុមការងារចម្រុះគណៈកម្មាធិការបង្រ្កាបបទល្មើសការធ្វើអាជីវកម្មធនធានរ៉ែ ខេត្តកណ្តាល បានចុះត្រួតពិនិត្យការដ្ឋានរណ្តៅដីរបស់ក្រុមហ៊ុនខាងលើ និងបានរកឃើញថា ការដ្ឋាននេះ បានធ្វើអាជីវកម្មលើអាជ្ញាបណ្ណដែលហួសសុពលភាព តាំងឆ្នាំ២០១៨មកម្ល៉េះ ហើយកាលណោះមេការក្រុមហ៊ុនបានប្រើបក្ខពួកបើករថយន្តមកពាំងផ្លូវក្រុមការងារថែមទៀតផង។

 

ក្រោយពីពិនិត្យវាស់វែងរបស់ក្រុមការងារអន្តរក្រសួង ឃើញថា ក្រុមហ៊ុនបានជីកអាចម៍ដីលក់ ដោយមិនបានបង់សួយសារចូលរដ្ឋជាង១លានម៉ែត្រត្រីគុណ ទើបក្រុមការងារ ធ្វើការគណនីនិងពិន័យទៅតាមច្បាប់។

 

បច្ចុប្បន្ននេះរណ្ដៅដីរបស់លោកអ៊ុក រដ្ឋា បាននិងកំពុងបង្កហានិភ័យ,សុខមាលភាព យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើនេះ។ រីឯអាជ្ញាធរមូលដ្ឋានហាក់ដូចជា មិនបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ ផ្ទុយទៅវិញហាក់ដូចជាត្រូវរូវជាមួយ ឈ្មួញថៅកែរណ្ដៅដីក្នុងផល ប្រយោជន៍ណាមួយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com