ទាន់ហេតុការណ៍
អ្នកសារព័ត៌មានប្រមាណ៣០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលយកព័ត៌មានក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ »»»រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល...»»»នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល»»»នាព្រឹកថ្ងៃអង្គារ ទី១២ មីនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ និងក្រុមជំនាញដែលកំពុងបម្រេីការនៃការសាងសង់»»»ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំណាយកសាងជិត ៦០ម៉ឺនដុល្លារ»»»លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសតែងតាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត»»»ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ ...»»»លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ...
0

ក្រុមហ៊ុន អមតៈស្ថាបនាធ្វើផ្លូវ មិនទាន់បាន២ឆ្នាំផងត្រូវ ខ្ទេច វិញអស់ សង្ស័យតែចាក់ក្រាស់ស៊ីស្ដើងហើយមើលទៅ…

ក្រុមហ៊ុន អមតៈស្ថាបនាធ្វើផ្លូវ មិនទាន់បាន២ឆ្នាំផងត្រូវ ខ្ទេច វិញអស់ សង្ស័យតែចាក់ក្រាស់ស៊ីស្ដើងហើយមើលទៅ…

(ខេត្តតាកែវ) ៖ ពលរដ្ឋរស់នៅស្រុកព្រៃកប្បាសបានរិះគន់ថា ក្រុមហ៊ុនអមតៈ ដែលជា ក្រុមហ៊ុន ស្ថាបនាផ្លូវកៅស៊ូមួយខ្សែរប្រវែងជាង១៥គីឡូម៉ែត្រពីចំណុចផ្សាសៃវ៉ាទៅដល់ផ្សារជ្រែដោយឆ្លងកាត់ឃុំចំនួន៣ គឺឃុំព្រៃផ្តៅ ឃុំកំពែង និងឃុំអង្កាញ់ ដោយផ្ដើមធ្វើ កាលពីឆ្នាំ២០១៩នោះ រហូតមកដល់ពេលនេះបានខ្ទេចទាំងស្រុងហើយ។

ពលរដ្ឋថា មុនពេលក្រុមហ៊ុនអមតៈស្ថាបនាផ្លូវនេះ វាមិនពិបាកធ្វើដំណើរប៉ុន្មាននោះទេ តែដល់ពេលក្រុមហ៊ុននេះស្ថាបនារួចរាល់ស្រួលធ្វើដំណើរខ្លាំងណាស់ តែមិនបានមួយឆ្នាំផងនោះ ផ្លូវនេះត្រូវ ខ្ទេច ខ្ទីដោយ ពិបាកធ្វើដំណើរលើសដើម។

ពលរដ្ឋបន្តថា ថវិការជាតិជាច្រើនរយលានរៀលត្រូវបានយកមកចាយខ្ចះខ្ចាយជាមួយក្រុមហ៊ុនខាងលើ ព្រោះតែក្រុមហ៊ុនមួយនេះធ្វើផ្លូវមិនមានគុណភាពហើយវេចខ្ចប់លុយទៅបាត់ ដោយ ទុកឲ្យ ពលរដ្ឋវេទនាក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវនេះដដែល។

ពាក់ពន្ធ័ករណីខាងលើនេះ លោក មុត តូ មេឃុំព្រៃផ្តៅបានថ្លែងថា ផ្លូវមួយខ្សែនេះខាងខេត្តជាអ្នកធ្វើ តែឥឡូវខូចខ្ទេចខ្ទីអស់ហើយ ។ ដោយ មើល ឃើញថា ពលរដ្ឋពិបាកធ្វើដំណើរពេក លោកបានទិញថ្មយកមកចាក់ជាង ២០ឡាន តែដោយសារសភាពផ្លូវខូចខ្លាំងពេកទប់មិនជាប់នោះទេ គឺនៅបន្តខូចដដែរ។

ចំណែកលោក សុិន ញិល មេឃុំកំពែងបានថ្លែងថា ផ្លូវកៅស៊ូនេះស្ថាបនានៅឆ្នាំ២០១៩ តែមិនបាន១ឆ្នាំផងខូចវិញអស់ហើយ។ លោកមេឃុំបញ្ជាក់ថា ការខូចផ្លូវនេះមិនមែនមកពីឡានដឹកធ្ងន់ទេ គឺមកពីគុណភាពផ្លូវធ្វើមិនជាប់តាមស្ដង់ដា។

នៅថ្ងៃនេះយើងមិនអាចសុំការបំភ្លឺពីក្រុមហ៊ុនអមតៈដែរជាក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវនេះបានទេ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋបានស្នើដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ សូម មេត្តាជួយចុះមកមើលផ្លូវមួយខ្សែរនេះផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com