(ខេត្តតាកែវ) ៖ ទីតាំង បើក ភ្នាល់ ល្បែងស៊ីសង ជល់ មាន់ បៀរ បាល់ តាម អន ឡាញ ជា ច្រើន កន្លែង សឹងតែ គ្រប់ តូប កាហ្វេ នៅ ក្នុង ក្រុង ដូន កែវ ជា ពិសេស ទីតាំង ដុះ ស្លែ មួយ កន្លែង ស្ថិត នៅ ភូមិ ថ្នល់ បែក សង្កាត់ រកា ក្រៅ ក្រុង ដូន កែវ ខេត្តតាកែវ ខាងកើត ឆៀង ខាងត្បូង ផ្សារ ធំ តាកែវ បើក លេង បាន យ៉ាង រលូន ដោយ គ្មាន ការ រំខាន ពី កម្លាំង សមត្ថកិច្ច ក្រុង ឬ អាជ្ញាធរ ពាក់ព័ន្ធ ឡើយ លើស ពី នេះ ទៀត លោក អធិការ នគរបាល ក្រុង ដូន កែវ សុំ ឲ្យ អ្នកកាសែត ជួយ ប្រាប់ ទីតាំង គាត់ ផង ព្រោះ ស្រវាំង មើល មិនឃើញ ទេ ។
បើ យោង តាម សំដី ក្រុម អ្នក ញៀន . ល្បែងស៊ីសង បាន ប្រាប់ អង្គភាព សារព័ត៌មាន ថា ក្នុង មួយ ថ្ងៃ ៗ មាន អ្នក ចាញ់ ប្រាក់ អស់ ចាប់ពី ៣០០ ដុល្លារ (300$) រហូត ដល់ ទៅ ១០០០ ដុល្លារ (1000$) ទៅ លើ ល្បែងភ្នាល់ តាម អន ឡាញ នៅ ទីតាំង ដុះ ស្លែ ខាងលើ នេះ ។ មិនតែប៉ុណ្ណោះ ក្រុម អ្នកលេង ល្បែង ថែម ទាំង ខ្សឹប ប្រាប់ ទៀត ថា កន្លែង លេងល្បែង ដុះ ស្លែ មួយ នេះ មាន ខ្នងបង្អែក ក្រាស់ ៗ នៅ ពីក្រោយ ខ្នង ទើប ពួក គេ មាន ភាព កក់ក្តៅ និង ចូល ទៅ លេង ដោយ អត់ ខ្លាច ប៉ូលិស ក្រុង ដាច់ខាត ។
ហើយ ពាក់ព័ន្ធ ករណី កើត មាន បើក ទីតាំង លេងល្បែង តាម អន ឡាញ យ៉ាងច្រើន បែប នេះ ជា កត្តា បណ្តាល ឲ្យ កើត មាន អំពើ ចោរលួច ចោរឆក់ ចោរប្លន់ អ ស្ថេ រ ភាព សន្តិសុខ នៅ តាម មូលដ្ឋាន ។ តើ ភូមិ – ឃុំ មាន សុវត្ថិភាព នៅ ត្រង់ ណា?
ពលរដ្ឋបានសុំសំណូមពរទៅលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការថ្មីនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏ដូចជា លោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ មានចំណាត់ការខ្លះផង ចំពោះរឿងនេះ ព្រោះវាជាក្តីបារម្ភរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជុំវិញទីតាំងល្បែងអនឡាញជាច្រើនក្នុងក្រុងដូនកែវនេះ លោក ឥណ្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២នេះថា សុំអ្នកកាសែតជួយប្រាប់ទីតាំងផង ព្រោះលោកអត់បានដឹង ហើយបើចង់ចុះផ្សាយគួរនិយាយគ្នាសិនទៅ ព្រោះសុទ្ធតែគ្នាឯងទេ ៕