ទាន់ហេតុការណ៍
អ្នកសារព័ត៌មានប្រមាណ៣០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលយកព័ត៌មានក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ »»»រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល...»»»នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល»»»នាព្រឹកថ្ងៃអង្គារ ទី១២ មីនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ និងក្រុមជំនាញដែលកំពុងបម្រេីការនៃការសាងសង់»»»ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំណាយកសាងជិត ៦០ម៉ឺនដុល្លារ»»»លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសតែងតាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត»»»ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ ...»»»លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ...
0

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីតារាកំប្លែងល្បីៗដឹកនាំដោយលោកតា វ៉ិចទ័រ ចូលរួមហែបក្សនៅខេត្តព្រៃវែង…

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីតារាកំប្លែងល្បីៗដឹកនាំដោយលោកតា វ៉ិចទ័រ ចូលរួមហែបក្សនៅខេត្តព្រៃវែង…

(ព្រៃវែង) ៖ ផ្ទុះការផ្អើលយ៉ាងខ្លាំងដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ជាពិសេសបងប្អូនក្នុងក្រុងព្រៃវែង បន្ទាប់ពីមានវត្តមានតារាកំប្លែងជាច្រើនរូប ដែលដឹកនាំដោយលោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ បានសម្តែង និងចូលរួមហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងក្រុងព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ។ ដែលពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង កាលពីព្រឹកមិញនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងលោកជំទាវ នៅមុខគណបក្សខេត្ត ដែលមានអ្នកចូលរួមចំនួន ៥ ៤៥៤នាក់។

នៅក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនោះដែរ ក៏មានការសម្តែងជាឈុតឆាកកំប្លែងខ្លីៗ និងចម្រៀងពីរោះៗ ទាំងមុនពិធី និងពេលប្រារព្ធពិធី ដោយក្រុមតារាកំប្លែងដែលដឹកនាំដោយលោកតា វ៉ិចទ័រ រួមមាន ៖ លោកតា វ៉ិចទ័រ នាយក្រូច នាយតាក់ស៊ី នាយ BIG អ្នកនាងអ៉ីត នាយក្រាន់ នាយស្លេក រួមនឹងតារាមួយទៀត ដែលធ្វើបរិយាកាសប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ និងអធិកអធមក្រៃលែង។

បន្ទាប់ពិធីបិទត្រូវបានបញ្ចប់ លោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្តម ស សុខា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានបន្តដឹកនាំហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតក្នុងក្រុងព្រៃវែង អមដោយតារាកំប្លែងទាំងអស់ខាងលើ ដែលដឹកនាំដោយលោកតា វ៉ិចទ័រ និងសមាជិក សមាជិកាគណបក្សរាប់ពាន់នាក់ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com