ទាន់ហេតុការណ៍
អ្នកសារព័ត៌មានប្រមាណ៣០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលយកព័ត៌មានក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ »»»រណ្ដៅដីលោកអ៊ុក រដ្ឋា កំពុងបង្កហានិភ័យប៉ះពាល់ដល់សុខមាភាពប្រជាពលរដ្ឋនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល...»»»នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល»»»នាព្រឹកថ្ងៃអង្គារ ទី១២ មីនា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4F ដំណាក់កាលទី១ និងសំណេះសំណាលជាមួយបងប្អូនកម្មករ វិស្វករ និងក្រុមជំនាញដែលកំពុងបម្រេីការនៃការសាងសង់»»»ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ បានអញ្ជើញកាត់ឬសសីមាព្រះវិហារ វត្តអង្គជុំ (ហៅ វត្តកំហែង) និងសម្ពោធសមិទ្ធផលនានា ស្ថិតក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំណាយកសាងជិត ៦០ម៉ឺនដុល្លារ»»»លោកឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញប្រកាសតែងតាំង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង...»»»ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត»»»ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ ...»»»លោក អ៊ូច ភា អភិបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ...
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយអតីតលោកគ្រូ និងមិត្តរួមជំនាន់ឆ្នាំ១៩៨០ កាន់បិណ្ឌនៅវត្តព្រះបារមីវង្កតបុរី

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយអតីតលោកគ្រូ និងមិត្តរួមជំនាន់ឆ្នាំ១៩៨០ កាន់បិណ្ឌនៅវត្តព្រះបារមីវង្កតបុរី

(ភ្នំពេញ) ៖ ក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៧ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូនិងមិត្តរួមជំនាន់សាលាបាក់ទូកទសវត្សឆ្នាំ១៩៨០ ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានចិត្តជ្រះថ្លារួមគ្នា ប្រគេននូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងនេះ កាលដើមឡើយ គឺជាទីទួលដែលសម្បូរទៅដោយដើមក្រសាំងតូចធំ ហើយនៅរដូវវស្សាទីទួលនេះមិនលិចទឹកនោះទេ។ ក្នុងសម័យប្រទេសជាតិធ្លាក់ចូលទៅក្នុងកលិយុគចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ទីទួលនេះ បានក្លាយជាទីតាំងស្នាក់អាស្រ័យសម្រាប់ការភៀសខ្លួនរបស់ប្រជាជនមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ ។ អាស្រ័យដោយការគោរពប្រតិបត្តិព្រះពុទ្ធសាសនាទៅតាមលទ្ធភាពប្រជាពលរដ្ឋនាពេលនោះ បានផ្តើមគំនិតរៀបចំទីទួលនេះ ឱ្យមានសាលាឆទានមួយដែលមានឈ្មោះថា «សាលាឆទានទួលក្រសាំង» ក្នុងឆ្នាំ១៩៧៣ ។ ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីតាំងនេះ ត្រូវបានបំផ្លិចបំផ្លាញចោលនៅសេសសល់តែបល្ល័ង្កព្រះតូចមួយប៉ុណ្ណោះ។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនា បានក្លាយជាសាសនារបស់រដ្ឋឡើងវិញ ហើយទីវត្តអារាម កន្លែងសក្ការៈបូជា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានបើកឱ្យដំណើរការ និងអនុមោទនាចូលរួមកសាងឡើងវិញជាបន្តបន្ទាប់ ។

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី បុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរីនេះ សម្តេចតេជោ បានរំពឹងថា កូនចៅត្រកូល «ហ៊ុន» និងត្រកូល «ឌី» នឹងមិនបោះបង់វត្តព្រះបារមីវង្កតបុរីនោះទេ ហើយបន្តជួយជ្រោមជ្រែងគាំទ្រដល់វត្តនេះរហូតទៅ។ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា៖ «កសាងទីអារាមនៅទីនេះវាមិនគ្រាន់តែជាទីអារាមសម្រាប់ផ្នូររបស់មាតា បិតា របស់ខ្ញុំប៉ុណ្ណោះទេ ក៏ប៉ុន្តែ សម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកដទៃទៀតដែលមានជំនឿលើព្រះពុទ្ធសាសនា ដែលខ្ញុំព្រះករុណាខ្ញុំគិតថានេះជាចំណងទាក់ទងដ៏ប្រសើររវាងអាណាចក្រ និងពុទ្ធចក្រ» ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីសំពៅមាស | Rasmei Sampov Meas» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 099 75 66 65 | 096 95 59 334 | 088 75 66 655 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយ «រស្មីសំពៅមាស | Rasmei Sampov Meas» | ទូរស័ព្ទ៖ 099 75 66 65 | 096 95 59 334 | 088 75 66 655

អ៊ីម៉ែល៖ kealida1986@gmail.com

សហការផ្តល់ព័ត៌មាន៖ 099 75 66 65 | 096 95 59 334 | 088 75 66 655 | អ៊ីម៉ែល ៖ kealida1986@gmail.com